កម្មវិធីវគ្គសិក្សាខ្លីៗ

 

  | ខិត្តប័ណ្ណសាលាឆ្នាំ​២០១១ |

​​​កម្មវិធីវគ្គសិក្សាខ្លីៗ បានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ដោយគំរោង  AIT ។ ផ្នែកនេះបានប្តូរឈ្មោះទៅជាមជ្ឈមណ្ឌល បណ្តុះបណ្តាលវគ្គខ្លីក្រាមការជួយឧបត្ថម្គពីសំណាក់គ្រោងការអភិវឌ្ឍន៌កសិកម្មដាណឺម៉ាកអាស៊ី (ADDA) ដំណាក់កាលទី ២ ។ រហូតមកដល់ ឆ្នាំ២០០៦ មជ្ឈមណ្ឌលនេះបានឧបត្ថម្គដោយរដ្ឋាភិបាលជប៉ុន លើអាគារសិក្សា ។ មជ្ឈមណ្ឌលបានប្តេជ្ញា ផ្តល់សេវាកម្ម បណ្តុះបណ្តាលវគ្គខ្លីប្រកបដោយគុណភាពនិងប្រសិទ្ធិភាព ដោយផ្តោតទៅលើឯកទេសខាងវិស័យកសិកម្ម  កម្ពុជា ។ នាពេលបច្ចុប្បន្នមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកវគ្គខ្លីដូចខាងក្រោមៈ

​​​​​​​​១.ផ្សព្វផ្សាយកសិកម្ម
​​​​​​​​២.ការគ្រប់គ្រងកសិដ្ឋាន
​​​​​​​​៣.ការចិញ្ចឹមត្រី
​​​​​​​​៤.ការកែច្នៃកសិ-ម្ហូបអាហារ
​​​​​​​​៥.ការគ្រប់គ្រងចំរុះដំណាំហូបផ្លែ
​​​​​​​​៦.ការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ
​​​​​​​​៧.ផលិតកម្មដំណាំផ្សិត
​​​​​​​​៨.បច្ចេកទេសផលិតកូនត្រីពូជ
​​​​​​​​៩.វិធីសាស្ត្របណ្តុះបណ្តាលកសិកម្ម
​​​​​​​​១០.ផលិតកម្មដំណាំបន្លែ
​​​​​​​​១១.បច្ចេកទេសចិញ្ចឹមមាន់​ជ្រូក​និង​សត្វពាហនៈ
​​​​​​​​១២.ជំងឺ​និងការព្យាបាល​លើ​ឹមមាន់​ជ្រូក​និង​សត្វពាហនៈ
​​​​​​​​១៣.បច្ចេកទេសចិញ្ចឹមទា
​​​​​​​​១៤.ការងារគ្រប់គ្រងស្រែបង្ហាញ
​​​​​​​​១៥.វិធានការចំរុះថែទាំដំណាំ
​​​​​​​​១៦.ការគ្រប់គ្រងការងារដឹកនាំក្នុងការអភិវឌ្ឍន៍ជនបទ
​​​​​​​​១៧.ផលិតកម្មមេផ្សិត
​​​​​​​​១៨.ផែនការ​និងគ្រប់គ្រងគំរោង
​​​​​​​​១៩.ការវាយតំកៃជនបទដោយមានការចូលរួម
​​​​​​​​២០.ការប្រើប្រាស់ថ្នាំពុលប្រកបដោយសុវត្ថិភាព
​​​​​​​​២១.បច្ចេកទេសចិញ្ចឹមមេជ្រូក
​​​​​​​​២២.ការគ្រប់គ្រងឥណទានជនបទ
​​​​​​​​២៣.ការថែទាំ​និងព្យាបាលសត្វចិញ្ចឹមលំអ

លើសពីនេះទៅទៀត យើងខ្ញុំក៏ទទួលរៀបចំបណ្តុះបណ្តាលវគ្គខ្លីតាមសំណូមពរ ។ វគ្គទំាងអស់ត្រូវ បានសំរបសំរួលដោយគ្រូមានសមត្ថភាពតាមផ្នែកជំនាញនៃសាលាជាតិកសិកម្មព្រែកលៀប
ក្នុងការចែករំលែកចំណេះដឹងបទពិសោធន៌ជាក់ស្តែង ។ ការបណ្តុះបណ្តាលគឺរួមបញ្ចូលទ្រឹស្តី
លំហាត់អនុវត្តន៌ ការបង្ហាញ និងក្រុមពិភាក្សា ។ វគ្គទាំងអស់សំរបសំរួលជាខេមរភាសា។ ទីកន្លែងបណ្តុះបណ្តាល នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលនៃសាលាជាតិកសិកម្មព្រែកលៀបឬទៅតាមសំណូមពរ ។

តំលៃសិក្សា $៩៥/​នាក់​/សបា្តហ៌ ឬ $១៨៥ សំរាប់វគ្គទាំងមូល ។ តំលៃសិក្សានេះរួមមានថ្លៃគ្រូសំភារៈសិក្សា និងអាហារសំរ៉ន់នៅក្នុងវគ្គ។​​​ ចំពោះអាហារនិងការស្នាក់នៅអាចរៀបចំជូនដោយគិតតំលៃបន្ថែម ។ សំណុំបែបបទសិក្សានឹងទទួលរហូតដល់ ៣ថ្ញៃ មុនពេលវគ្គចាប់ផ្តើម ។ ជ្ឈមណ្ឌលរក្សាសិទ្ធិក្នុងការកែប្រែ​ ឬលប់ចោលវគ្គបណ្តុះបណ្តាល ។

ព័ត៌មានបន្ថែមសូមទំនាក់ទំនង
មជ្ឈមណ្ឌលបណ្តុះបណ្តាល
សាលាជាតិកសិកម្មព្រែកលៀប
​ផ្លូវ ៦អា ចំងាយ ៧ គីឡូមែត្រពីស្ពានជ្រោយចង្វារ ព្រែកលៀប ខ័ណ្ឌឫស្សីកែវ
ប្រអប់សំបុត្រ ១៩១៣ភ្នំពេញ កម្ពុជា
ទូរស័ព្ទលេខៈ ០១២ ៧០៧-៦៧៧ / ០១៦ ២៦៩-៥៦២