|
សាលាជាតិកសិកម្មព្រែកលៀប សូមស្វាគមន៍
|
|
|
សេចក្ដីផ្ដើម
សាលាជាតិកសិកម្មព្រែកលៀប កពល ស្ថិតនៅក្នុងសង្កាត់ព្រែកលៀបខណ្ឌ ឬសី្សកែវរាជធានីភ្នំពេញ បានកសាង
ក្នុងឆ្នាំ ១៩៥០ បន្ទាប់មកត្រូវបិទទ្វារក្នុង របបប្រល័យពូជសាសន៍
ហើយសាលាបាន ចាប់ដំណើរការជាផ្លូវការ
ឡើងវិញនៅឆ្នាំ ១៩៨៤។ សាលាមានផ្ទៃដីសរុបចំនួន ៣២ ហិកតា ដែលរួមមានទីធ្លាសាលាចំនួន ៨ហិចតា
និងកសិដ្ឋានផលិតកម្មនិង
អនុវត្ដជាក់ស្ដែងចំនួន
២៤ហិចតា ។ លើសពីនេះទៀត សាលាក៏មានផ្ទៃដីកសិដ្ឋាន
ចំនួន៣០០ហត នៅស្រុកថ្ពង កំពង់ស្ពឺ។ ចក្ខុវិស័យនិងបេសកកម្ម ប្រទេសកម្ពុជាគឺជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើវិស័យកសិកម្មស្ទើរតែទាំងស្រុង
។ ប្រជាជនប្រមាណ៨៥ភាគរយប្រកប
របរកសិកម្មតាមបែបគ្រួសារ
។ សាលាមានចក្ខុវិស័យយល់
ឃើញថា ការកសាងធនធានមនុស្ស
ដើម្បីឆ្លើយតបនឹងតំរូវការ
ចាំបាច់លើ វិស័យកសិកម្ម
និងរួមចំណែកក្នុងការ
កាត់បន្ថយភាពក្រីក្រ
លើក កំពស់ សេដ្ឋកិច្ច
និង ជីវភាពរស់នៅរបស់ប្រជាកសិករនៅជនបទ
ដែល ជំរុញអោយមានការអភិវឌ្ឍន៍
និងមាន ស្ថេរភាព
សង្គម ។ តួនាទីរបស់សាលាគឺបង្ហាត់បង្រៀន
និង បណ្តុះបណ្តាលនូវមុខវិជ្ជា
ទាក់ទងនឹង វិស័យកសិកម្ម
និងវិស័យពាក់ព័ន្ធ
។ គោលបំណង
សាលាជាតិកសិកម្មព្រែកលៀបមានគោលបំណងចំបងៗដូចខាងក្រោមៈ - បណ្តុះបណ្តាលជំនាញទាក់ទងនឹងវិស័យកសិកម្ម
ការអប់រំនិងបណ្តុះបណា្តល
សាលាជាតិកសិកម្មព្រែកលៀបបណ្តុះបណ្តាលថ្នាក់វិញ្ញាប័ត្ររងរយៈពេល២ឆ្នាំ
និង កំរិតបរិញ្ញាប័ត្រ
វិទ្យាសាស្ត្រ
រយៈពេល៤ឆ្នាំនូវមុខជំនាញវិទ្យាសាស្ត្រក្សត្រសាស្ត្រវិទ្យាសាស្ត្រនិងវេជ្ជសាស្ត្រសត្វគ្រប់គ្រង
ធនធានជលផលនិង
វារីវប្បកម្មគ្រប់គ្រងកសិកម្មរុក្ខកម្មផ្សព្វផ្សាយនិងអភិវឌ្ឍន៍ជនបទ
កសិពាណិជ្ជកម្មសេដ្ឋកិច្ចសាកវប្បកម្ម
និងបច្ចេក វិជ្ជាម្ហូបអាហារ
។ កន្លងមក ក.ព.ល
បានបណ្តុះ បណ្តាលនិស្សិត
ចំនួន ២៦០០នាក់
ត្រឹមឆ្មាំ២០០៣
។ ក.ព.ល មានសាស្ត្រាចារ្យជំនាញប្រកបដោយគុណភាពនិងបទពិសោធន៍ចំនួន
៨០នាក់ និងកំពុងបណ្តុះបណ្តាល
និស្សិតចំនួន
១០០០នាក់ ហើយចំនួននឹង
កើនក្នុងពេលខាងមុខ។
ក.ព.ល បានអភិវឌ្ឍកម្មវិធីសិក្សាថ្មី
ដែល ផ្តល់ដល់និស្សិតនូវការបណ្តុះបណ្តាលទាំងផ្នែកទ្រឹស្តីនិងការអនុវត្តន៍
។ ឆ្នាំសិក្សាត្រូវបានចែកជា
២ឆមាសៈ ឆមាសទី១ចាប់ផ្តើមពីខែ
វិច្ឆិកាដល់ខែមេសា
និងឆមាសទី២ចាប់ផ្តើមពីខែមេសាដល់ខែកញ្ញា
។ឆមាសនីមួយៗមានរយៈពេល១៦សបា្តហ៍
។ ការសិក្សាស្រាវជ្រាវ ការស្រាវជ្រាវកម្មសិក្សានិងទស្សនៈកិច្ចសិក្សាគឺជាការសំខាន់ដើម្បីផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តន៍
ជាក់ស្តែង ។ ក្រៅពីកិច្ចការ
បង្រៀនសាស្ត្រាចារ្យនៃ
ក.ព.ល ធ្វើការស្រាវជ្រាវ
កម្មសិក្សានិងទស្សនៈកិច្ចសិក្សាទៅតាមកសិដ្ឋាន
សាលានិងនៅក្រៅសាលាទៅលើប្រធានបទ
ដែល ទាក់ទងនឹង
មុខវិជ្ជាបង្រៀនដើម្បីបង្កើនបន្ថែមនូវចំណេះដឹងចង
ក្រងនូវរាល់ទិន្នន័យនិង
លទ្ធផល បានមកពី
ការសិក្សាស្រាវជ្រាវសំរាប់ការបង្ហាត់បង្រៀនដល់និស្សិត។
មធ្យោបាយនិងសំភារៈ
ដើម្បីលើកកំពស់គុណភាពការអប់រំនិងបណ្តុះបណ្តាលក.ព.លបានបំពាក់នូវឧបករណ៍
សំភារៈសំរាប់ជំនួយដល់ការបង្ហាត់បង្រៀន
និងមធ្យោបាយផ្សេងៗដូចខាងក្រោមៈ
-កសិដ្ឋានមានផ្ទៃដី
២៤ ហិកតា រួមមានកសិដ្ឋានចិញ្ចឹមនិងផលិតកូនត្រីកសិដ្ឋានចិញ្ចឹមមាន់
កសិដ្ឋានចិញ្ចឹមជ្រូក
កសិដ្ឋានដំណាំបន្លែ
កសិដ្ឋានដំណាំហូបផ្លែ
កសិដ្ឋានដំណាំផ្សិត
កសិដ្ឋានដំណាំលំអ
និងកសិដ្ឋានពិសោធន៍ដំណាំស្រូវ-ពោត
ពត៌មានបន្ថែម
សាលាជាតិកសិកម្មព្រែកលៀប
ផ្លូវជាតិ ៦អា
ខ័ណ្ឌឫស្សីកែវ
ប្រអប់សំបុត្រ
១៣១៩ ភ្នំពេញកម្ពុជា
អាស័យដ្ឋានទំនាក់ទំនង ផ្លូវជាតិលេខ៦A ខ័ណ្ឌឬស្សីកែវ
រាជធានី ភ្នំពេញ ទូរស័ព្ទ/ទូរសារ : 023 219 746, ទូរស័ព្ទ
: 023 6905-154, 012-707 677 អ៊ីមែល
: info@pnsa.edu.kh គេហទំព័រ
: www.pnsa.edu.kh |
|