កម្មវិធីសិក្សា

 

 

ខិតប័ណ្ណបណ្តុះបណ្តាលបន្ត   |   សេចក្តីបញ្ជាក់លើកម្មវិធីថ្នាក់មូលដ្ឋាន  .| ការប្រកាស់ជ្រើសសិស្សចូលរៀនឆ្នាំសិក្សា​២០១១ | 



១.ក្រេឌីតសិក្សា
កម្មវិធីសិក្សានៅសាលាជាតិកសិកម្មព្រែកលៀប តម្រូវអោយនិស្សិតដែលចូលសិក្សាមានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬសញ្ញាប្រ័តសមមូល ។
កម្មវិធីសិក្សានេះចែកចេញជា២កំរិតគឺៈ
ក-ថ្នាក់បរិញ្ញាប្រ័តរង
ក្រេឌីតសិក្សាអប្បបរិមា៨៦ក្រេឌីត ក្នុងនោះឆ្នាំទី១មានចំនួន ៤៥ក្រេឌីត សិក្សាលើមុខវិជ្ជាវិទ្យាសាស្ត្រទូទៅនិងមុខវិជ្ជាមូលដ្ឋានច្ចេកទេស ។
ឆ្នាំទី២ មានចំនួន ៤១ ក្រេឌីត ដែលចែកជាការសិក្សាលើបច្ចេកទេសជំនាញចំនួន ៣៧ក្រេឌីត និងកម្មសិក្សាអនុវត្ត ៤ក្រេឌីត ។ ក្នុងករណីនិសិ្សត
បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្ររងហើយអាចបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្របានដោយអនុលោមតាមប្រកាសរបស់ក្រសួងអប់រំយុវជននិងកីឡា
លេខ ៦៤១ ចុះថ្លៃទី ១០ ខែមេសា ឆ្នាំ២០០០ ។

ខ-ថ្នាក់បរិញ្ញាប្រ័តៈ
ថ្នាក់បរិញ្ញាប្រ័តសិក្សាមានរយៈពេល៤ឆ្នាំ ។ ប៉ុន្តែ ក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាប័ត្ររងនិស្សិតនឹងអាចបន្តការសិក្សានៅថ្នាក់បរិញ្ញាប័ត្រ
សិក្សារយៈពេល២ឆ្នាំបាន ដោយបន្ថែម វគ្គ Bridging Course ទើបអាចចូលសិក្សាឆ្នាំទី៣នៃថ្នាក់បរិញ្ញាប័ត្រ ។ចំនួនក្រេឌីតនៃមុខវិជ្ជាអាចប្រែប្រួល
ទៅតាមជំនាញឯកទេសនិមួយៗ ។ ចំពោះនិស្សិតថ្មី (ថ្នាក់ បរិញា្ញប័ត្រ និង ថ្នាក់បរិញ្ញាប័ត្ររងត្រូវមានការងារសំរាប់និស្សិតថ្មីចំនួន ២ក្រេឌីត
ដើម្បីអនុវត្តផ្ទាល់នៅតាមកសិដ្ឋាននីមួយៗក្នុងរយៈពេល១៥ ថ្លៃ

២-ឆ្នាំសិក្សា
-ថ្នាក់បរិញ្ញាប័ត្ររងសិក្សាមានរយៈពេល២ឆ្នាំ
-ថ្នាក់បរិញ្ញាប្រ័តសិក្សាមានរយៈពេល៤ឆ្នាំ
-ក្នុងមួយឆ្នាំចែកចេញជា ២ឆមាស
-ក្នុងមួយឆមាសមានរយៈពេលសិក្សា ១៦សបា្តហ៍និងត្រូវចែកជាប្លុកនៃមុខវិជ្ជាផងដែរសំរាប់អនុវត្ត
-ឆមាសទីមួយនៃឆ្នាំសិក្សាចាប់ផ្តើមពីថ្លៃទី១៥ ខែកញ្ញា និងឆមាសទី២ ចាប់ផ្តើមថ្លៃទី១៥ ខែមីនា

៣-លក្ខខ័ណ្ឌនៃការដាក់ពាក្យចូលរៀន
ដើម្បីមានសិទ្ធិគ្រប់គ្រាន់ក្នុងការសុំចុះឈ្មោះចូលរៀនបេក្ខជនត្រូវមានព្រឹត្តិប័ត្រពិន្ទុប្រលងយកសញ្ញាប្រ័តមធ្យមសិក្សាទុតិយភូមិឬសញ្ញាប័ត្រមានតំលៃ
សមមូលហើយមានការទទួលស្គាល់ពីក្រសួងអប់រំយុវជននិងកីឡា ។ បេក្ខជនត្រូវដាក់ពាក្យសុំចូលរៀននៅការិយាល័យសិក្សារបស់
សាលាជាតិកសិកម្មព្រែកលៀប ។ សំណុំឯកសារមានដូចខាងក្រោមៈ
-សាលាកប័ត្រឯកត្តជន ១ច្បាប់
-ពាក្យសុំចូលរៀន ១ច្បាប់
-ប្រវត្តិរូបសង្ខេប ២ច្បាប់
-ព្រឹត្តិប្រ័តពិន្ទុប្រលងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិថតចំលងហើយមានបញ្ជាក់ត្រឹមត្រូវឬច្បាប់ដើម ១ច្បាប់
-សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិថតចំលងហើយមានបញ្ជាក់ត្រឹមត្រូវឬច្បាប់ដើម ១ច្បាប់
-រូបថត ៤គុណនឹង៦ ថតចំពីមុខ ៤សន្លឹក
-សាលាកប័ត្រឯកត្តជនសំរាប់បេក្ខជនអាទិភាព ១ច្បាប់

ករណីនិស្សិតមានបរិញ្ញាប័ត្ររងឬសញ្ញាប្រ័តមានតំលៃស្មើ និងមានសញ្ញាប្រ័តមធ្យមសិក្សាទុតិយភូមិអាចចូលរៀនថ្នាក់បរិញ្ញាប្រ័តជំនាញដដែលនៅឆ្នាំទី៣
បានក្រោយពីបំពេញតម្រូវការនិងល័ក្ខខ័ណ្ឌគ្រប់គ្រាន់ដែលកំណត់ដោយសាលាជាតិកសិកម្មព្រែកលៀប ។

៤-បែបបទនៃការដាក់ពាក្យ
ក្នុងការដាក់ពាក្យបេក្ខជនទាំងអស់ត្រូវអនុវត្តតាមបែបបទខាងក្រោមៈ
-បំពេញសាលាកប័ត្រឯកត្តជន ១ច្បាប់
-បំពេញពាក្យសុំចូលរៀន ១ច្បាប់
-បំពេញប្រវត្តិរូបសង្ខេប២ច្បាប់និងមានឯកសារពាក់ព័ន្ធគ្រប់គ្រាន់ហើយដាក់ជូនទៅកន្លែងទទួលពាក្យនៅការិយាល័យសិក្សាដើម្បីចុះបញ្ជី ។

-មន្ត្រីទទួលពាក្យនឹងបញ្ជូនឯកសារពាក់ព័ន្ធទាំងអស់ទៅគណកម្មការជ្រើសរើសបេក្ខជនដើម្បីវាយតំលៃអោយចូលរៀន ។ បេក្ខជននឹងត្រូវបានជូនដំណឹង
ពីលទ្ធផលនៃការដាក់ពាក្យចូលរៀន ។

៥-ភាសាសំរាប់សិក្សា

ភាសាខ្មែរជាភាសាផ្លូវការសំរាប់សិក្សា ។ រីឯភាសាអង់គ្លេសឬបារាំងនិស្សិតក៏អាចទទួលការសិក្សាបានផងដែរ ។ ចំពោះករណីដែលនិស្សិតមានអ្នកដឹកនាំ
របាយការណ៍ឬសារណាជាជនបរទេសអាចសរសេរជាភាសាអង់គ្លេសឬបារាំងបាន ។


៦-ការសិក្សាបង់ថ្លៃ
-ថ្នាក់បរិញ្ញាប្រ័តរងៈ
សំរាប់ថ្នាក់បរិញ្ញាប្រ័តរងមានបើកបង្រៀននៅតាមពេលម៉ោងធម្មតានិងម៉ោង សៅរ៍-អាទិត្យ និងរៀនជាមួយថ្នាក់
អាហារូបករណ៍។សំរាប់ថ្នាក់នេះតម្រូវអោយបេក្ខជនមានសញ្ញាប្រ័តមធ្យមសិក្សាទុតិយភូមិឬសញ្ញាប័ត្រមានតំលៃសមមូលហើយមានការទទួលស្គាល់ពី
ស្ថាប័នមានសមត្ថកិច្ច

-ថ្នាក់បរិញ្ញាប្រ័តៈ

សំរាប់ថ្នាក់បរិញ្ញាប្រ័តមានបើកបង្រៀននៅតាមពេលម៉ោងធម្មតាឬម៉ោង សៅរ៍-អាទិត្យតម្រូវអោយបេក្ខជនមានសញ្ញាប្រ័តបរិញ្ញាប័ត្ររងឬសញ្ញាប័ត្រ
មានតំលៃសមមូលនិងមានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬសញ្ញាប័ត្រមានតំលៃសមមូលហើយមានការទទួលស្គាល់ពីក្រសួងអប់រំយុវជននិងកីឡា ។

៧-អាហារូបករណ៍
សំរាប់ថ្នាក់អាហារូបករណ៍មានថ្នាក់បរិញ្ញាប្រ័តរងនិងបរិញ្ញាប័ត្របើកអោយសិក្សាពីថ្លៃច័ន្ទដល់ថ្លៃសៅរ៍។តម្រូវអោយបេក្ខជនមានសញ្ញាប្រ័តមធ្យម
សិក្សាទុតិយភូមិឬសញ្ញាប័ត្រមានតំលៃសមមូលហើយមានការទទួលស្គាល់ពីក្រសួងអប់រំយុវជននិងកីឡា ។
បេក្ខជននឹងត្រូវបានជ្រើសរើសតាមព្រឹត្តប្រ័តពិន្ទុប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬប្រឡងជ្រើសរើស។

៨-ប្រព័ន្ធវាយតំលៃ

ក-ការវាយតំលៃ
ដើម្បីវាស់នូវកំរិតចំណេះដឹងទេពកោសល្យនិសិ្សតសាលាជាតិកសិកម្មព្រែកលៀបមានប្រព័ន្ធវាយតំលៃដូចជាៈការវាយតំលៃក្នុងថ្នាក់សិក្សាការងារមន្ទីរ
ពិសោធន៍ការងារក្នុងកសិដ្ឋាននិងកម្មសិក្សា។ការវាយតំលៃប្រព្រឹត្តទៅតាមរូបភាពជាសំណេរសំណួរផ្ទាល់មាត់ការអនុវត្តន៍ជាក់ស្តែងទៅតាមកាលវិភាគ
និងប្លុកនៃមុខវិជ្ជា ។ ការវាយតំលៃអាចធ្វើនៅពាក់កណ្តាលប្លុក បញ្ចប់ប្លុក និងបញ្ចប់ឆមាស ។ ពិន្ទុបានមកពីការចូលសិក្សាទៀងទាត់ ការប្រឡង និងការងារផ្សេងៗទៀត ត្រូវបានចាត់ទុកថា ជាលទ្ធផលរបស់និសិ្សត និងរៀបរាប់ក្នុងបទបញ្ជាផ្ទៃក្នុង ។ ដោយឡែក និសិ្សតបរិញ្ញាប័ត្រ ត្រូវបំពេញតម្រូវការមួយទៀត គឺការសរសេរសារណាបញ្ចប់ការសិក្សា ។

ការផ្តល់ពិន្ទុសំរាប់វាយតំលៃត្រូវអនុវត្តតាមរូបមន្តដូចខាងក្រោមៈ

ពិន្ទុប្រឡងអតិបរិមា៥០ភាគរយ
ពិន្ទុដែលបានពីសាស្ត្រាចារ្យ
៥០ភាគរយក្នុងនោះៈ
២០ភាគរយសំរាប់កិច្ចការអនុវត្ត
២០ភាគរយសំរាប់កិច្ចការសាស្ត្រាចារ្យ
១០ភាគរយសំរាប់ការចូលសិក្សាទៀងទាត

ដោយឡែកសំរាប់និសិ្សតថ្នាក់បរិញ្ញប្រ័តរងៈ
ពិន្ទុប្រឡង៦០ភាគរយៈ
៣០ភាគរយសំរាប់ការប្រឡងសំណេរ
៣០ភាគរយសំរាប់ការប្រឡងអនុវត្ត

ពិន្ទុសាស្ត្រាចារ្យ
៤០ភាគរយក្នុងនោះមានៈ
១៥ភាគរយសំរាប់កិច្ចការអនុវត្ត
១៥ភាគរយសំរាប់កិច្ចការសាស្ត្រាចារ្យ
១០ភាគរយសំរាប់ការចូលសិក្សាទៀងទាត់