|
សេចក្ដីផ្ដើម
សាលាជាតិកសិកម្មព្រែកលៀប
កពល ស្ថិតនៅក្នុងសង្កាត់ព្រែកលៀបខណ្ឌ
ឬសី្សកែវរាជធានីភ្នំពេញ
បានកសាងក្នុងឆ្នាំ
១៩៥០ បន្ទាប់មកត្រូវបិទទ្វារក្នុង
របបប្រល័យពូជសាសន៍ ហើយសាលាបាន ចាប់ដំណើរការជាផ្លូវការឡើងវិញនៅឆ្នាំ
១៩៨៤។ សាលាមានផ្ទៃដីសរុបចំនួន
៣២ ហិកតា
ដែល រួមមានទីធ្លាសាលាចំនួន
៨ហិចតា។ និងកសិដ្ឋានផលិតកម្មនិងអនុវត្ដជាក់ស្ដែងចំនួន ២៤ ហិចតា ។
លើសពីនេះទៀត
សាលាក៏មានផ្ទៃដីកសិដ្ឋានចំនួន៣០០ហត នៅស្រុកថ្ពង កំពង់ស្ពឺ។
ចក្ខុវិស័យនិងបេសកកម្ម
ប្រទេសកម្ពុជាគឺជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើវិស័យកសិកម្មស្ទើរតែទាំងស្រុង ។
ប្រជាជន ប្រមាណ ៨៥
ភាគរយ ប្រកប របរកសិកម្មតាមបែបគ្រួសារ
។ សាលាមានចក្ខុវិស័យយល់ ឃើញថា ការកសាងធនធានមនុស្ស
ដើម្បីឆ្លើយតបនឹងតំរូវការ
ចាំបាច់លើ
វិស័យកសិកម្ម
និងរួមចំណែកក្នុងការ កាត់បន្ថយភាពក្រីក្រ លើកកំពស់សេដ្ឋកិច្ច
និង ជីវភាពរស់នៅរបស់ប្រជាកសិករនៅជនបទ
ដែល ជំរុញអោយមានការអភិវឌ្ឍន៍និងមានស្ថេរភាពសង្គម
។ តួនាទីរបស់សាលាគឺបង្ហាត់បង្រៀន និង បណ្តុះបណ្តាលនូវមុខវិជ្ជា
ទាក់ទងនឹង
វិស័យកសិកម្ម និងវិស័យពាក់ព័ន្ធ ។
គោលបំណង សាលាជាតិកសិកម្មព្រែកលៀបមានគោលបំណងចំបងៗដូចខាងក្រោមៈ
- បណ្តុះបណ្តាលជំនាញទាក់ទងនឹងវិស័យកសិកម្ម
- បំពាក់បំប៉នភ្នាក់ងារផ្សព្វផ្សាយកសិកម្មនិងកសិករពីបច្ចេកទេសកសិកម្មនិងអភិវឌ្ឍន៍ជនបទ
- ផ្សព្វផ្សាយចំណេះដឹងនិងបច្ចេកទេសកសិកម្មសមស្របដល់កសិករ
- ស្រាវជ្រាវនិងរៀបចំឯកសារបច្ចេកទេសផលិតកម្មកសិកម្ម
- សហការជាមួយគ្រឺះស្ថានបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេសអង្គការអន្តរជាតិ
ដើម្បីកសាងសមត្ថភាព
ធនធានមនុស្សរបស់ក.ព.ល
ការអប់រំនិងបណ្តុះបណា្តល
សាលាជាតិកសិកម្មព្រែកលៀបបណ្តុះបណ្តាលថ្នាក់វិញ្ញាប័ត្ររងរយៈពេល២ឆ្នាំ និង កំរិតបរិញ្ញាប័ត្រ វិទ្យាសាស្ត្ររយៈពេល៤ឆ្នាំនូវមុខជំនាញវិទ្យាសាស្ត្រក្សត្រសាស្ត្រវិទ្យាសាស្ត្រនិងវេជ្ជសាស្ត្រសត្វគ្រប់គ្រង
ធនធានជលផល
និង វារីវប្បកម្មគ្រប់គ្រងកសិកម្មរុក្ខកម្មផ្សព្វផ្សាយនិងអភិវឌ្ឍន៍ជនបទ
កសិពាណិជ្ជកម្មសេដ្ឋកិច្ចសាកវប្បកម្ម
និងបច្ចេកវិជ្ជាម្ហូបអាហារ
។ កន្លងមក
ក.ព.ល
បានបណ្តុះ
បណ្តាលនិស្សិត
ចំនួន ២៦០០នាក់
ត្រឹមឆ្មាំ២០០៣ ។
ក.ព.ល
មានសាស្ត្រាចារ្យជំនាញប្រកបដោយគុណភាពនិងបទពិសោធន៍ចំនួន
៨០នាក់ និងកំពុងបណ្តុះបណ្តាលនិស្សិតចំនួន
១០០០នាក់ ហើយចំនួននឹង កើនក្នុងពេលខាងមុខ។ ក.ព.ល
បានអភិវឌ្ឍកម្មវិធីសិក្សាថ្មី
ដែលផ្តល់ដល់និស្សិតនូវការបណ្តុះបណ្តាលទាំងផ្នែកទ្រឹស្តីនិងការអនុវត្តន៍
។ ឆ្នាំសិក្សាត្រូវបានចែកជា
២ឆមាសៈ ឆមាសទី១ចាប់ផ្តើមពីខែវិច្ឆិកាដល់ខែមេសា និងឆមាសទី២ចាប់ផ្តើមពីខែមេសាដល់ខែកញ្ញា
ឆមាសនីមួយៗមានរយៈពេល១៦សបា្តហ៍ ។
ការសិក្សាស្រាវជ្រាវ
ការស្រាវជ្រាវកម្មសិក្សានិងទស្សនៈកិច្ចសិក្សាគឺជាការសំខាន់ដើម្បីផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តន៍ ជាក់ស្តែង ។
ក្រៅពីកិច្ចការ
បង្រៀនសាស្ត្រាចារ្យនៃ
ក.ព.ល ធ្វើការស្រាវជ្រាវ កម្មសិក្សានិង ទស្សនៈកិច្ចសិក្សាទៅតាមកសិដ្ឋានសាលានិងនៅក្រៅសាលាទៅលើប្រធានបទ ដែល ទាក់ទងនឹង មុខវិជ្ជាបង្រៀនដើម្បីបង្កើនបន្ថែមនូវចំណេះដឹងចងក្រងនូវរាល់ទិន្នន័យនិង លទ្ធផល បានមកពី
ការសិក្សាស្រាវជ្រាវសំរាប់ការបង្ហាត់បង្រៀនដល់និស្សិត។
មធ្យោបាយនិងសំភារៈ
ដើម្បីលើកកំពស់គុណភាពការអប់រំនិងបណ្តុះបណ្តាលក.ព.លបានបំពាក់នូវឧបករណ៍
សំភារៈសំរាប់ជំនួយដល់ការបង្ហាត់បង្រៀន
និងមធ្យោបាយផ្សេងៗដូចខាងក្រោមៈ
-កសិដ្ឋានមានផ្ទៃដី
២៤ ហិកតា
រួមមានកសិដ្ឋានចិញ្ចឹមនិងផលិតកូនត្រីកសិដ្ឋានចិញ្ចឹមមាន់
កសិដ្ឋានចិញ្ចឹមជ្រូក
កសិដ្ឋានដំណាំបន្លែ
កសិដ្ឋានដំណាំហូបផ្លែ
កសិដ្ឋានដំណាំផ្សិត
កសិដ្ឋានដំណាំលំអ
និងកសិដ្ឋានពិសោធន៍ដំណាំស្រូវ-ពោត
-បណ្ណាល័យ
-បន្ទប់ពិសោធន៍
-បន្ទប់ភាសា
-បន្ទប់កុំព្យូទ័រ
-អាគារសិក្សា
-អាគារការិយាល័យ
-អន្តេវាសិកដ្ឋាន
-ស្ថានីយបូមទឹក
-ទីលានកីឡា
-ឧបករណ៍និងម៉ាស៊ីនកសិកម្ម
ពត៌មានបន្ថែម
សាលាជាតិកសិកម្មព្រែកលៀប
ផ្លូវជាតិ
៦អា ខ័ណ្ឌឫស្សីកែវ
ប្រអប់សំបុត្រ
១៣១៩ ភ្នំពេញកម្ពុជា
|